ចំនួនប្រាក់ជាង៦៩ពាន់លានដុងបានបែងចែកជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាល

Theo VOV -
Chia sẻ
Vovworld-ចំនួនប្រាក់សរុបរបស់​បណ្ដាអង្គការ អង្គភាព បុគ្គលជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយ​ទឹកជំនន់នៅភាគកណ្ដាលគឺជាង៦៩ពាន់លានដុង។
ចំនួនប្រាក់ជាង៦៩ពាន់លានដុងបានបែងចែកជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាល - ảnh 1
ចំនួនប្រាក់ជាង៦៩ពាន់លានដុងបានបែងចែកជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាល (news.go.vn)

        Vovworld-តាមរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​
វៀតណាមឲ្យដឹងថា ចាប់ពីថ្ងៃទី១តុលាដល់ថ្ងៃទី២២តុលា ចំនួនប្រាក់សរុបរបស់​
បណ្ដាអង្គការ អង្គភាព បុគ្គលជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយ​ទឹកជំនន់នៅភាគកណ្ដាលគឺជាង៦៩ពាន់លានដុង។ ក្នុងនោះចំនួនប្រាក់ជាង​៦៥​ពាន់លានដុងត្រូវបានបែងចែកសំរាប់ជនរួមជាតិបណ្ដាដំបន់។ នៅកិច្ចប្រជុំដោយ​គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដែលបានរៀបចំនា
ថ្ងៃទី២៤តុលានៅទីក្រុងហាណូយ លោក Vu Trong Kim អនុប្រធាននិងជាអគ្គ​លេ
ខាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាបរធានគណៈកម្មាការជួយ​
សង្គ្រោះ​មជ្ឈឹមបានឲ្យដឹងថា៖

        “យើងខ្ញុំសំណូមពរក្រសួងផ្នែកនានាមិនត្រូវប្រើប្រាស់ប្រាក់ជួយឧបត្ថម្ភទិញ​ទំនិញទេគឺជួយជាប្រាក់ឲ្យប្រជាជនដើម្បីគេត្រូវការអ្វីទិញនោះគឺល្អជាង។ យើងខ្ញុំ
ស្នើរ​រដ្ឋអំណាចដំបន់ចំណាយប្រាក់នៅកំរិតសមស្របដើម្បីប្រជាជនជួសជុលផ្ទះ
របស់ខ្លួនគឺល្អជាងនិងការងារដោះស្រាយបរិស្ថានក្រោយទឹកជំនន់៕”

ប្រតិកម្មទៅវិញ