ចិន​និងឥណ្ឌាឯកភាពគ្នា កាត់បន្ថយភាពតានតឹងតាមព្រំដែន

Chia sẻ
(VOVWORLD) - កងកម្លាំងនៃប្រទេសទាំងពីរចិននិងឥណ្ឌានៅតាមព្រំដែនបន្តមានការសន្ទនាគ្នា ដកកងទ័ពរបស់ខ្លួនឱ្យបានឆាប់ៗ រក្សាចម្ងាយសមស្រប និងកាត់បន្ថយភាពតានតឹង។
ចិន​និងឥណ្ឌាឯកភាពគ្នា កាត់បន្ថយភាពតានតឹងតាមព្រំដែន - ảnh 1 រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (ស្ដាំ) និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar (រូបថត៖ TTXVN)

យោងតាមសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃទី ១១ ខែកញ្ញាដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីថ្ងៃទី ១០ ខែកញ្ញានៅទីក្រុងម៉ូស្គូ (រុស្ស៊ី) នោះ ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀង ៥ ចំណុច ស្ដីពី ការវិវត្តនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរក៏ដូចជាទំនាក់ទំនងទ្វេភាគីផងដែរ។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នាថា កងកម្លាំងនៃប្រទេសទាំងពីរនៅតាមព្រំដែនបន្តមានការសន្ទនាគ្នា ដកកងទ័ពរបស់ខ្លួនឱ្យបានឆាប់ៗ រក្សាចម្ងាយសមស្រប និងកាត់បន្ថយភាពតានតឹង។ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពពន្លឿនការបញ្ចប់វិធានការថ្មីដើម្បីកសាងជំនឿទុកចិត្តគ្នា ថែរក្សានិងលើកកំពស់សន្តិភាពនិងសន្តិសុខនៅតាមតំបន់ព្រំដែន រវាងឥណ្ឌានិងចិនផងដែរ៕

ប្រតិកម្មទៅវិញ