|
ចិននិងអាមេរិកពិភាក្សាអំពីបញ្ហាទ្វេភាគីនិងក្រៅប្រទេស (Image: VNA) |
(VOVworld) – នៅសម័យប្រជុំនាថ្ងៃទី ៦ មិថុនា ក្នុងក្របខ័ណ្ឌការសន្ទនាយុទ្ធសាស្ត្រ
និង សេដ្ឋកិច្ចចិន-អាមេរិក (S&ED) លើកទី ៨ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry បានអំពាវនាវទាំងអាមេរិកនិងចិនខំប្រឹងប្រែងដើម្បីស្វែងរកវិធាន
ការការទូតមួយសំរាប់ ភាពតានតឹងនៅសមុទ្រខាងកើតដែលកំពុងឡើងជណ្តើរ។
លោក Kerry លើកច្បាស់ថា៖ មិនអាចដោះស្រាយបញ្ហាពោលខាងលើដោយទង្វើ
ដោយឯកតោភាគីឡើយ នោះគឺ ដោយសន្តិវិធី។ ផ្លាស់ប្តូរអំពីបញ្ហានុយក្លេអ៊ែររបស់
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ រដ្ឋមន្ត្រីការបរទេសអាមេរិកបាន
ដាស់តឿនចិនដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីព្យុងយ៉ាងដំណើរ
ការសាកល្បងនុយក្លេអ៊ែរលើកទី ៤ នាថ្ងៃទី ៦ មករា កន្លងទៅនិង ការសាកល្បង
បាញ់កាំជ្រួចជាបន្តបន្ទាប់។ ស្តីពីសេដ្ឋកិច្ច ភាគីចិនបានសន្យានឹងធ្វើ សកម្មភាព
សំដៅដោះស្រាយស្ថានភាពផលិតកម្មហួសកំរិត ព្រមទាំង ព្រមានថា៖ ភាពតាន
តឹងលើវិស័យការទូតអាចជះឥទ្ធិពលអាក្រក់ទៅលើទំនាក់ទំនងពាណិជ្ជកម្មទ្វេ
ភាគី។ ផ្តោតទៅលើបំរ៉ែបំរួលអាកាសធាតុ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកនិង
ចិនបានសម្តែងនូវការ ត្រៀមរៀនចំខ្លួនជាស្រេចសហប្រតិបត្តិការលើវិស័យនេះ។
ចិននឹងរួមវិភាគទានប្រាក់ចំនួន ៣ពាន់លានដុល្លាអាមេរិកដើម្បីបង្កើតមូល
និធិសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
នៅការសន្ទនាលើកនេះ ភាគីទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ
ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ នៅសម័យប្រជុំនាថ្ងៃទី ៧
និងទី ៨ មិថុនាបណ្ដាអង្គសន្និសីទបន្តពិភាក្សាអំពីសន្តិសុខនាវាចរណ៍
សន្តិសុខលើបណ្តាញ អ៊ីនធឺណែតការប្រឆាំងនឹងលិទ្ធិភេរវកម្ម កិច្ចសហប្រ
តិបត្តិការពាណិជ្ជកម្ម និងស្ថានភាពនៅ ឧបទ្វីបកូរ៉េ៕