លោកប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (TTXVN) |
សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋចិន លោក Xi Jinping ជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Rodrigo Duterte ។ លោកប្រធានាធិបតី Duterte បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ចំណែកឯ ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថាលោក និង លោកប្រធានាធិបតី Duterte បានឯកភាពគ្នាក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក៏ដូចជាបន្តដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាផងដែរ៕