ថ្លែងនៅក្នុងកិច្ចប្រជុំមួយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង (IFRI) រៀបចំឡើង នៅទីក្រុងប៉ារីស (បារាំង) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនិងចិនមានភារកិច្ច ដោយជំរុញឲ្យពិភពលោកប្រកបដោយស្ថិរភាពជាង តាមរយៈកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរបាននិងកំពុងចរចាអស់រយៈពេលពីរបីឆ្នាំមកហើយ។ ហេតុដូច្នេះ ភាគីទាំងពីរមានទំនួលខុសត្រូវ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំនេះ៕