ចិននិងរុស្ស៊ីពិគ្រោះយោបល់ជាលើកដំបូងស្តីពីសន្តិសុខនៅតំបន់អាស៊ីឦសាន

Chia sẻ
(VOVworld) – នាថ្ងៃទី ២៣ មេសា នៅទីក្រុង Shanghai ចិន
និងរុស្ស៊ីបានរៀបចំការពិគ្រោះយោបល់ស្តីពីសន្តិសុខនៅ
តំបន់អាស៊ីឦសានជាលើកដំបូងក្រោមសហអធិបតីរបស់
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Liu Jianchao និង
អនុរដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Igor V.Morgulov។

ចិននិងរុស្ស៊ីពិគ្រោះយោបល់ជាលើកដំបូងស្តីពីសន្តិសុខនៅតំបន់អាស៊ីឦសាន - ảnh 1
ចិននិងរុស្ស៊ីពិគ្រោះយោបល់ជាលើកដំបូងស្តីពីសន្តិសុខនៅតំបន់អាស៊ីឦសាន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ មេសា នៅទីក្រុង Shanghai ចិននិងរុស្ស៊ីបានរៀបចំការ ពិគ្រោះយោបល់ស្តីពីសន្តិសុខនៅតំបន់អាស៊ីឦសានជាលើកដំបូងក្រោមសហ
អធិបតីរបស់ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Liu Jianchao និងអនុរដ្ឋមន្ត្រីការ
បរទេសរុស្ស៊ី លោក Igor V.Morgulov។ កាសែតអេឡិកត្រូនិក “ប្រជាជន” ចិន
បានឲ្យដឹងថា៖ នៅការពិគ្រោះយោបល់លើកនេះ ភាគីទាំង ២ បានផ្លាស់ប្តូរដ៏
ស៊ីជម្រៅ យ៉ាងសកម្មនិងស្មោះត្រង់អំពីស្ថានភាពនិងកត្តាទាក់ទិននានាដែល
អាចជះឥទ្ធិពលដល់សន្តិសុខនៅអាស៊ីឦសានសំដៅទទួលបានការចំណះដឹង
ដ៏ទូលំទូលាយ។ ភាគីទាំង ២ បានឯកភាពសម្តែងគោលបំណងតាមស្មារតី
ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំង ២ បង្កើនការ
ជួបប្រាស្រ័យសន្ទនាកិច្ច​សហប្រតិបត្តិការការពារសន្តិភាពស្ថិរភាពនិងសន្តិសុខ
នៅតំបន់អាស៊ីឦសាន៕

ប្រតិកម្មទៅវិញ