ចិននិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVworld) - នាថ្ងៃទី ១១ វិច្ឆិកា ចិននិងម៉ុងហ្គោលីបាន
ចេញសេចក្តីថ្លែងការណ៍ រួមស្តីពីការធ្វើស៊ីជម្រៅទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេស​ទាំងពីរ
ថែមទៀត ក្នុងកាលៈទេសៈ ប្រធានាធិបតីម៉ុងហ្គោលី
 លោក Tsakhisgiin Elbegdorj បានបញ្ចប់ដំណើរ
ទស្សនសកិច្ចនៅចិនចាប់ពីថ្ងៃទី ៩ ដល់ទី ១២ វិច្ឆិកា។ 
ចិននិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ចិននិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA)


(VOVworld) - នាថ្ងៃទី ១១ វិច្ឆិកា ចិននិងម៉ុងហ្គោលីបានចេញសេចក្តីថ្លែងការណ៍
 រួមស្តីពីការធ្វើស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេស
​ទាំងពីរថែមទៀត ក្នុងកាលៈទេសៈ ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhisgiin
Elbegdorj បានបញ្ចប់ដំណើរទស្សនសកិច្ចនៅចិនចាប់ពីថ្ងៃទី ៩ ដល់ទី ១២ វិច្ឆិកា។
 សេចក្តីថ្លែងការណ៍រួមបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិង ម៉ុងហ្គោលី
 ហើយសង្កត់ធ្ងន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺ
វិស័យនយោបាយសេដ្ឋកិច្ចនិងពាណិច្ជកម្ម។ ចិនគាំទ្របណ្ដាការខំប្រឹង ប្រែងរបស់
ម៉ោងហ្គោលីក្នុងការចូលរួមវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក
 (APEC) សហប្រតិបត្តិការជាមួយប្រទេសអាស៊ីបូព៌ារក៏ដូចជា គាំទ្រប្រទេសនេះ
ចូលរួមសន្និសីទកំពូលអាស៊ីបូព៌ារ ផងដែរ។ ចិនក៏បានឯកភាព ជាមួយការផ្តើម
គំនិតរបស់លោក Elbegdorj សំដៅរៀបចំការសន្ទនាស្តីពី សន្តិសុខក្នុងតំបន់
អាស៊ីឦសាននៅរដ្ឋធានី Ulanbaartor នាពេលខាងមុខ។ ក៏ក្នុង ឱកាសនេះដែរ
ប្រធានាធិបតី Elbegdorj បានអញ្ជើញថ្នាក់ដឹកនាំចិនចូលរួម សន្និសីទជាន់
ខ្ពស់អាស៊ី-អឺរ៉ុប (ASEM) ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេស នេះនាឆ្នាំ
 ២០១៦ ខាងមុខ៕ 

ប្រតិកម្មទៅវិញ