ចិននិងជប៉ុនឯកភាពគ្នាបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - រដ្ឋមន្រ្តីហិញ្ញវត្ថុរបស់ជប៉ុននិងចិន នាថ្ងៃទី៣១ ខែសីហា បានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ក្នុងបរិបទដែលកើតមានឡើងការព្រួយ បារម្ភថា សង្គ្រាមពាណិជ្ជកម្មកំពុងឡើងជណ្ដើដែលត្រូវបានបំផុសឡើងដោយ ប្រធានាធិបតីអាមេរិកលោក Donald Trump នោះ នឹងបន្តរង្គោះរង្គើទីផ្សារហិរញ្ញវត្ថុសកល។
តាមទីភ្នាក់ងារសារព័ត៌មាន Kyodo ឲ្យដឹងថា នៅកិច្ចប្រជុំជាមួយសមភាគី ចិនលោក Liu Kun នៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុនលោក Taro Aso បានវាយតំលៃថាខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងដំណាក់កាល សំខាន់មួយ។ លោករូបនេះក៏បានបញ្ជាក់ថា ជប៉ុនត្រៀមខ្លួនជាស្រេចជំរុញទំនាក់ ទំនងទ្វេភាគីជាមួយចិនឲ្យមានការអភិវឌ្ឍជាច្រើនថែមទៀត មុននឹងដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅចិន ដែលគ្រោង នឹងប្រព្រឹត្តទៅនាខែតុលាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ