ប្រធានរដ្ឋចិន លោក Xi Jinping (ស្ដាំ) និងមេដឹកនាំស.ប.ប.ក លោក Kim Jong-un (ប្រភព: THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ២៧ ខែមករា នៅប៉េកាំង អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក រួមជាមួយលោកជំទាវភរិយា Péng Lìyuán បានអញ្ជើញជួបជាមួយលោក Ri Su-yong មន្ត្រីជាន់ខ្ពស់មួយរូបនៃ ស.ប.ប.ក សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក និងជាប្រធានគណកម្មការកិច្ចការអន្តរជាតិនៃបក្សនេះ ដឹកនាំគណប្រតិភូសិល្បៈ ស.ប.ប.ក ដែលកំពុងបំពេញទស្សនកិច្ចនៅចិន។
នៅក្នុងជំនួបនេះ លោក Xi Jinping បានអះអាងថាចិនត្រៀមខ្លួនជាស្រេចរួមសហការជាមួយ ស.ប.ប.ក អនុវត្តន៍រាល់ការព្រមព្រៀង ដែលទទួលបាន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ខឿនសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពសកល។
ចំណែកឯ លោក Ri Su-yong បានអះអាងសារជាថ្មិថា ស.ប.ប.ក នឹងអនុវត្តន៍រាល់ការព្រមព្រៀង ដែលថ្នាក់ដឹកនាំទាំងពីរទទួលបានយ៉ាងម៉ឹងម៉ាត់ បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព ហើយរួមចំណែកចារឹកជំពូកថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕