ចិននិង ស.ប.ប កូរ៉េទទួលបានការឯកភាពគ្នាដ៏សំខាន់ៗក្នុងបញ្ហាជាច្រើន

Chia sẻ
(VOVWORLD) -ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិន និង ស.ប.ប កូរ៉េ ក៏ដូចជាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។
ចិននិង ស.ប.ប កូរ៉េទទួលបានការឯកភាពគ្នាដ៏សំខាន់ៗក្នុងបញ្ហាជាច្រើន - ảnh 1 ប្រធានរដ្ឋចិន លោក Xi Jinping និងមេដឹកនាំនៃ ស.ប.ប កូរ៉េ លោក Kim Jong-un

នាព្រឹកថ្ងៃទី ១០ ខែ មករា ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួបានជូនដំណឹងថា អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងមេដឹកនាំនៃ ស.ប.ប កូរ៉េ លោក Kim Jong-un បានជួបចរចានាថ្ងៃទី ៨ ខែមករា ក្រោយពីពេលលោកទៅដល់ក្រុងប៉េកាំងនាថ្ងៃដដែលនោះ។ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិន និង ស.ប.ប កូរ៉េ ក៏ដូចជាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគីនាសករាជថ្មី នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មសម្រាប់សន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាពរបស់តំបន់ និងពិភពលោកផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ ២០១៩ បានគូសសញ្ញាឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និង ស.ប.ប កូរ៉េ។ ភាគីទាំងពីរបានសន្យានឹងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព ក៏ដូចជាជំរុញការអភិវឌ្ឍដ៏យូរអង្វែង ស្មោះត្រង់ និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ