ចំនួនករណីឆ្លងកូវីដ ១៩ បន្តថយចុះយ៉ាងខ្លាំង មកកម្រិតទាបបំផុតក្នុងរយៈពេលជិត ១១ ខែ

Chia sẻ
(VOVWORLD) - នុងថ្ងៃដដែល អ្នកជំងឺចំនួន ៨.៤៣៩ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឲ្យចំនួនករណីជាសះស្បើយសរុបដល់ជិត ៩,៤៥ លាននាក់។ នៅថ្ងៃទី ២៩ ខែឧសភា មិនមានករណី F0 ស្លាប់ទេ។
សេចក្តីប្រកាសព័ត៌មានស្តីពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា បានឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៨៩០នាក់ នៅខេត្ត-ក្រុងចំនួន ៣៩។ នេះគឺជាចំនួនករណីឆ្លងថ្មីទាបបំផុតក្នុងរយៈពេលជិត ១១ ខែកន្លងទៅ។ ក្នុងថ្ងៃដដែល អ្នកជំងឺចំនួន ៨.៤៣៩ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឲ្យចំនួនករណីជាសះស្បើយសរុបដល់ជិត ៩,៤៥ លាននាក់។ នៅថ្ងៃទី ២៩ ខែឧសភា មិនមានករណី F0 ស្លាប់ទេ។
នាថ្ងៃដដែល មន្ទីរសុខាភិបាលក្រុងហាណូយ បានប្រកាសថា ទីក្រុងបានកត់ត្រាករណីឆ្លងថ្មីចំនួន ២៨២ ករណី។ នេះជាថ្ងៃទី ៤១ ជាប់ៗគ្នាហើយដែលទីក្រុងហាណូយមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ៕

ប្រតិកម្មទៅវិញ