ករណីឆ្លងថ្មីកូវីដ ១៩ ត្រូវបានរកឃើញនៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា តាមបណ្តាខេត្តដូចជា ព្រះសីហនុ កំពង់ធំ កណ្តាល សៀមរាប ព្រៃវែង កែបនិងរាជធានីភ្នំពេញ។ ក៏នៅព្រឹកថ្ងៃទី ២២ ខែមីនានេះដែរ បុរសអាយុ ៧៥ ឆ្នាំម្នាក់ នៅរាជធានីភ្នំពេញ បានស្លាប់ដោយជំងឺកូវីដ ១៩។
ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញចំនួន ១២៣៣ ដែលឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍។ ជាសរុបកម្ពុជាបានកត់ត្រាករណីឆ្លងកូវីដ -១៩ ចំនួន ១.៧៥៣ ករណី ដែលក្នុងនោះចំនួន ៩៦៧ ករណីបានព្យាបាលជាសះស្បើយ និងករណី ៤ នាក់បានស្លាប់៕