ចិនថ្កោលទោសសហរដ្ឋអាមេរិក ពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធនឹងហុងកុង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែវិច្ឆិកា ខុទ្ទកាល័យទទួលបន្ទុកបញ្ហាហុងកុងនិងម៉ាកាវនៃរដ្ឋាភិបាលចិន បានចេញសេចក្តីប្រកាសថ្កោលទោសចំពោះការដែលអាមេរិកចុះហត្ថលេខាលើ“ច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហុងកុងឆ្នាំ ២០១៩” ។
ចិនថ្កោលទោសសហរដ្ឋអាមេរិក ពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធនឹងហុងកុង - ảnh 1 អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Gěng Shuǎng (រូបថត៖ vov.vn)

សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើការដាក់ចេញច្បាប់នេះ“ ដោយមិនអើពើដល់ការប្រឆាំងជំទាស់យ៉ាងខ្លាំងពីភាគីចិនដោយចាត់ទុកថានេះគឺជាអំពើធ្វើអន្តរាគមន៍យ៉ាងកំរោលចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនព្រមទាំងរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ”  ក៏ដូចជាច្បាប់មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ សេចក្តីប្រកាសនេះក៏បានលើកច្បាស់ថាហុងកុងគឺជាតំបន់រដ្ឋបាលពិសេសរបស់ចិន ហើយរាល់បញ្ហានៅហុងកុងគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង។ រដ្ឋាភិបាលចិនប្តេជ្ញាចិត្តការពារអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍ និងអនុវត្តគោលនយោបាយ“ ប្រទេសមួយប្រព័ន្ធពីរ” ក៏ដូជាប្រឆាំងជំទាស់ចំពោះរាល់ការជ្រៀតជ្រែកពីខាងក្រៅទៅក្នុងបញ្ហាហុងកុងផងដែរ។ សេចក្តីប្រកាសនេះ ក៏បានសង្កត់ធ្ងន់ថាជាជាក់ស្តែងសហរដ្ឋអាមេរិកគឺជាប្រទេសបង្កហេតុណ៍យ៉ាងច្របូកច្របល់បំផុតក្នុងបញ្ហាហុងកុងតែម្តង៕

ប្រតិកម្មទៅវិញ