ចិនត្រៀមខ្លួនជាស្រេចជួបសន្ទនាតាមរយៈកាណាល់ច្រើនជាមួយហ្វីលីពីន

Chia sẻ
(VOVworld) – នាថ្ងៃទី១០ សីហា ថ្លែងមតិអំពីដំណើរ
ទស្សនកិច្ចនៅក្រុងប៉េកាំងរបស់អតីតប្រធានាធិបតី
ហ្វីលីពីនលោក Fidel Ramos ក្នុងឋានៈជាបេសកជន
ពិសេសរបស់ម៉ានីល អ្នកនាំពាក្យក្រសួងការបរទេស
ចិនលោកស្រី HuaChunying បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចជួបសន្ទនាតាមយោកាណាល់ច្រើនជាមួយហ្វីលីពីន។
ចិនត្រៀមខ្លួនជាស្រេចជួបសន្ទនាតាមរយៈកាណាល់ច្រើនជាមួយហ្វីលីពីន - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying (រូបថត៖Xinhua/TTXVN)

(VOVworld) – នាថ្ងៃទី១០ សីហា ថ្លែងមតិអំពីដំណើរទស្សនកិច្ចនៅក្រុងប៉េកាំង
 របស់អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel Ramos ក្នុងឋានៈជាបេសកជន
ពិសេសរបស់ម៉ានីល អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying
បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចជួបសន្ទនាតាមយោកាណាល់ច្រើនជាមួយ
ហ្វីលីពីន។លោកស្រី Hua Chunying អះអាងថា ចិននិងហ្វីលីពីនជាអ្នកជិតខាងមិត្ត
ភាពប្រពៃណី ហើយប្រទេសទាំងពីរគប្បីរួមគ្នាកែលំអរទំនាក់ទំនងទ្វេភាគី តភ្ជាប់
ឡើងវិញនូវកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការ ជំរុញទំនាក់ទំនង អភិវឌ្ឍន៍ដោយ
ស្ថិរភាព។
មុននោះ នាថ្ងៃទី៨ សីហា អតីតប្រធានាធិបតីហ្វីលីពីនលោក Ramos បានទៅ
កាន់ហុងកុង (ចិន) ក្នុងឋានៈជាបេសកជនពិសេសរបស់ប្រធានាធិបតីថ្មីរបស់
ហ្វីលីពីនលោក Rodrigo Duterte សំដៅបើកផ្លូវសំរាប់ជំនួបចរចារជាមួយក្រុង
ប៉េកាំង ក្រោយពីពេលតុលាការមជ្ឈត្តកម្មអចិន្ត្រៃទីក្រុងឡាអ៊ែរ ចេញសាលក្រម
ស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិននៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ