ចិនតភ្ជាប់ឡើងវិញទួរទេសចរណ៍តាមក្រុម ទៅកាន់ប្រទេសចំនួន ២០ ទូទាំងពិភពលោក

Chia sẻ
(VOVWORLD) - ចិននៅថ្ងៃទី ៦ ខែកុម្ភៈ បានដំណើរការតភ្ជាប់ឡើងវិញ សកម្មភាពទេសចរណ៍ទៅក្រៅប្រទេសជាក្រុម បន្ទាប់ពីការផ្អាករយៈពេល ៣ ឆ្នាំ ដោយសារតែផលប៉ះពាល់នៃការរាតត្បាតកូវីដ ១៩។
ចិនតភ្ជាប់ឡើងវិញទួរទេសចរណ៍តាមក្រុម ទៅកាន់ប្រទេសចំនួន ២០ ទូទាំងពិភពលោក - ảnh 1អ្នកដំណើរតម្រង់ជួរដើម្បីពិនិត្យសន្តិសុខនៅព្រលានយន្តហោះអន្តរជាតិក្នុងក្រុង Haikou ខេត្ត Hainan ប្រទេសចិន (រូបថត៖ THX/TTXVN)

យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិន ប្រទេសនេះនឹងអនុញ្ញាតឱ្យរៀបចំដំណើរទេសចរណ៍ជាក្រុម និងសេវាកម្ម "ជើងហោះហើរ+សណ្ឋាគារ" ទៅកាន់ប្រទេសចំនួន ២០ ក្នុងនោះមានថៃ រុស្ស៊ី  បណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម   អាហ្វ្រិកខាងត្បូង និងគុយបា។

បន្ទាប់ពីរយៈពេល ៣ ឆ្នាំដែលផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ចាប់ពីដើមឆ្នាំនេះមក រដ្ឋាភិបាលចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតបន្តិចម្តងៗ និង"បើកទ្វេប្រទេស” ដោយប្រុងប្រយ័ត្ន។ អ្នកវិភាគបាននិយាយថា ថ្វីត្បិតតែទេសចរណ៍អន្តរជាតិប្រហែលជាមិនវិលត្រឡប់ទៅកម្រិតមុនកូវីដ ១៩ វិញភ្លាមៗនោះទេ ប៉ុន្តែឧស្សាហកម្ម និងប្រទេស ដែលពឹងផ្អែកលើអ្នកទេសចរ ហើយចិននឹងឃើញមានកំណើនខ្លះនៅឆ្នាំ ២០២៣ នេះ។ មុនពេលដែលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង ចិនគឺជាប្រទេសមានប្រភពភ្ញៀវទេសចរសំខាន់បំផុតលើពិភពលោក៕

ប្រតិកម្មទៅវិញ