ចិនច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិកអំពីការរំលោភលើបទបញ្ញត្តិ WTO

Chia sẻ
(VOVWORLD) -ចិនបានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិកដែលថា ប៉េកាំងបានរំលោភបទបញ្ញតិនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយអះអាងថា ប្រទេសខ្លួននឹងបន្តគោរពបទបញ្ញត្តិទាំងនេះ ព្រមទាំងអំពាវនាវឲ្យអាមេរិកធ្វើដូចគ្នាដែរ។ 
ចិនច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិកអំពីការរំលោភលើបទបញ្ញត្តិ WTO - ảnh 1កម្មករធ្វើការនៅក្នុងរោងចក្រមួយនៅក្នុងខេត្តហ្សេយ៉ាងប្រទេសចិន។ (រូបថត: THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ថ្លែងមតិនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៧ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hun Chunying បានសង្កត់ធ្ងន់ថា "ប្រទេសចិនជានិច្ចកាលអនុវត្តរាល់កាតព្វកិច្ចរបស់ខ្លួន រក្សាការសន្យារបស់ខ្លួន និងរួមវិភាគទានយ៉ាងសំខាន់ដល់ខឿនសេដ្ឋកិច្ចពិភពលោក ដោយមានកិច្ចខិតខំប្រឹងប្រែង និងការចំណាយជាច្រើន ចាប់តាំងពីប្រទេសចិនបានចូលរួមអង្គការពាណិជ្ជកម្មពិភពលោកកាលពី ១៧ ឆ្នាំមុន។ យោងតាមមន្ត្រីរូបនេះបន្តថារដ្ឋាភិបាលចិនសម្រេចចូលជាសមាជិក WTO ដោយមានជំនឿជាក់ជានិច្ចលើការធ្វើសមាហរណកម្មទៅក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ច ស្របតាមនិន្នាការប្រវត្តិសាស្ត្រនិងជំរុញពាណិជ្ជកម្មសេរីបើកទូលាយ ដើម្បីឆ្ពោះទៅរកផលប្រយោជន៍សម្រាប់ភាគីទាក់ទិនទាំងឡាយផងដែរ៕


ប្រតិកម្មទៅវិញ