ចិន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវ​រងាបាន​ប្រព្រឹត្តិទៅ​ប្រកប​ដោយ​សុវត្ថិភាព

Chia sẻ
(VOVWORLD) - នៅថ្ងៃទី៤ ខែមករា ចិនបានចាប់ផ្តើមដាក់ពង្រាយយុទ្ធសាស្ត្រ "រង្វង់បិទជិត" ដើម្បីធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ។
ចិន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវ​រងាបាន​ប្រព្រឹត្តិទៅ​ប្រកប​ដោយ​សុវត្ថិភាព - ảnh 1និមិត្តសញ្ញាកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំងប្រទេសចិន។ (រូបថត៖ AFP/TTXVN)

ដូច្នោះហើយ ចាប់ពីថ្ងៃទី ៤ ខែមករា បុគ្គលិក អ្នកស្ម័គ្រចិត្ត បុគ្គលិកសម្អាត អនាម័យ អ្នកចុងភៅ និងអ្នកបើកបររាប់ពាន់នាក់ ដែលចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា មិនបានអនុញ្ញាតឱ្យចាកចេញពីតំបន់ដែលបានកំណត់ក្នុងវិសាលភាពនៃ"រង្វង់បិទជិត" ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខឡើយ។ តាមការគ្រោងទុក អ្នកសារព័ត៌មាននិងអត្តពលិកជិត ៣.០០០នាក់ នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយពួកគេនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក្នុងតំបន់នេះតែប៉ុណ្ណោះ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសចិន។ នរណាម្នាក់ដែលចង់ចូលទៅក្នុងតំបន់នេះ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩យ៉ាងគ្រប់គ្រាន់ ឬធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ បន្ទាប់ពីមកដល់ប្រទេសចិន ខណៈពេលដែលអ្នកនៅក្នុង "រង្វង់" ត្រូវធ្វើតេស្តជារៀងរាល់ថ្ងៃ និងពាក់ម៉ាស់គ្រប់ពេលវេលា។ នៅក្នុងតំបន់បិទជិតនេះ មានរថយន្តដឹកជញ្ជូនរវាងទីតាំងនិមួយៗ សូម្បីតែប្រព័ន្ធផ្លូវដែកនៅដាច់ដោយឡែកពីគ្នាដែរ។ រថយន្តទាំងនេះ ត្រូវបានរំពឹងថានឹងដំណើរការរហូតដល់ចុងខែមីនា ឬដើមខែមេសា។

តាមផែនការ ទីតាំងប្រគួតសំខាន់ៗភាគច្រើន នឹងស្ថិតនៅក្រៅរដ្ឋធានីប៉េកាំង។ អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុង"រង្វង់"នេះឡើយ ដើម្បីធានាសុវត្ថិភាពសម្រាប់អត្តពលិក និងអ្នកដទៃទៀត៕

 

ប្រតិកម្មទៅវិញ