អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian (រូបថត៖ China Daily) |
ជាក់ស្ដែង នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច ហុងគ្រីលោក Peter Szijjarto នៅខេត្ត Guang xi ចិន កាលពីថ្ងៃទី ២៤ ខែសីហានោះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang-Yi បានអះអាងថា៖ ក្នុងរយៈពេលជាង ៤០ ឆ្នាំនៃទំនាក់ទំនងការទូតចិន - សហរដ្ឋអាមេរិកបានឲ្យដឹងថា ដើម្បីការពារ និងពង្រឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរចិន - សហរដ្ឋអាមេរិក គឺចាំបាច់ត្រូវបំពេញបន្ថែមប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក ជាជាងការកាត់ផ្ដាច់ ឬបំបែកបំបាក់គ្នា ពោលគឺចាំបាច់ត្រូវផ្សះផ្សាគ្នា សហប្រតិបត្តិការដើម្បីឈ្នះៗទាំងអស់គ្នា ហើយបញ្ជៀសជម្លោះ។
ក្នុងពេលនោះ នៅក្នុងសន្និសីទកាសែតនាថ្ងៃដដែលរបស់ក្រសួងការបរទេសចិននោះ អ្នកនាំពាក្យលោក Zhao Lijian ក៏បានអះអាង ថាកិច្ចសហប្រតិបត្តិការចិន - អាមេរិកគឺជាកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នា ពោលគឺមិនមែនជាកិច្ចសហប្រតិបត្តិការតែម្ខាងនោះឡើយ៕