ជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាមេរិក លោក Antony Blinken។ រូបថត៖ THX-AFP/TTXVN |
លោករដ្ឋមន្ត្រី Wang Yi បានឲ្យដឹងថា ប្រទេសចិននឹងបន្តការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។ លោកបានចាត់ទុកថា ឆ្នាំថ្មីគួរតែមានយថាទស្សន៍ថ្មី ហើយប្រជាជននៃប្រទេសទាំងពីរ និងជុំវិញពិភពលោកសុទ្ធតែសង្ឃឹមថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរនឹងមានស្ថិរភាព និងប្រសើរឡើង។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយប្រទេសចិន ស្តីពីគោលការណ៍ណែនាំទំនាក់ទំនងទ្វេភាគី គ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ និងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដែលឆ្លើយតបនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។
លើសពីនេះទៅទៀត មេដឹកនាំនៃក្រសួងការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអ៊ុយក្រែនផងដែរ។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ចិនតែងតែគាំទ្រសន្តិភាព គោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាពនិងការចរចា។ លោកបានលើកច្បាស់ថា ចិននឹងបន្តដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការដោះស្រាយវិបត្តិនេះ តាមវិធីផ្ទាល់ខ្លួន៕