ចិន - ជប៉ុន - កូរ៉េខាងត្បូងសន្យាជំរុញការចរចាពាណិជ្ជកម្មសេរី (រូបថត៖ TTXVN) |
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនលោក Hiroshi Kajiyama និងរដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូងលោក Sung Yun-mo បានលើកឡើងការសន្យាក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២២ ខែធ្នូនៅទីក្រុង ប៉េ កាំង ប្រទេសចិន មុនពេលកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំរដ្ឋមន្ត្រីពាណិជ្ជកម្មទាំង ៣ នេះនៅទីក្រុង Cheng Du ប្រទេសចិននាថ្ងៃទី ២៤ ខែធ្នូ។ កិច្ចប្រជុំរវាងចិន ជប៉ុននិងកូរ៉េខាងត្បូង ត្រូវបានរៀបចំឡើងប្តូរវេនរវាងប្រទេសទាំង៣។ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំត្រីភាគីនៅឆ្នាំនេះ ហើយនាពេលថ្មីៗនេះបានព្យាយាមជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដូចជា ជប៉ុននិងកូរ៉េខាងត្បូង ក្នុងបរិបទដែលការនាំចេញកំពុងធ្លាក់ចុះដោយសារតែជម្លោះពាណិជ្ជ កម្មជាមួយសហរដ្ឋអាមេរិកផងដែរ៕