ចំណាប់អារម្មណ៍រាត្រីផ្តាច់ព្រ័ត្រការប្រឡងនិពន្ធបទចម្រៀងស្ងើចសរសើរទំនាក់ទំនងឡាវ-វៀតណាម

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី៣០សីហា នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ  ក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ បានរៀបចំរាត្រី ផ្តាច់ព្រ័ត្រការប្រឡងនិពន្ធបទចំរៀង ស្ងើចសរសើរទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យឡាវ-វៀតណាម ក្រោមប្រធានបទ “ចំណងមិត្តភាពឡាវ-វៀត ណាម វៀតណាម-ឡាវ”។

នេះសកម្មភាពមួយក្នុងចំណោមសកម្មភាពសំដៅរំលឹក ខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូត ថ្ងៃទី៥កញ្ញានិងរយៈពេល៤០ឆ្នាំ នៃ ទិវាប្រទេសទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ ថ្ងៃទី ១៨កក្កដា។ អស់រយៈពេល៦ខែបំផុស  គណៈចាត់តាំងទទួលបានបទចំរៀងចូលរួម ការប្រឡងជាង១០០បទ។ បទចំរៀងទាំងអស់នេះ សុទ្ធតែស្ងើចសរសើរចំណង សាមគ្គីភាពឡាវ-វៀតណាម តាមនោះ លើកត្រដែតចំណងសាមគ្គីភាពស្មោះត្រង់ របស់ប្រទេសជាតិទាំងពីរ។ គណៈចាត់តាំងបានជ្រើសរើសបទចំរៀងចំនួន១៧បទ ចូលរួមវគ្គផ្តាច់ព្រ័ត្រនេះ៕

ប្រតិកម្មទៅវិញ