ចំណាត់ថ្នាក់ប្រទេសល្អបំផុតអំពីការអប់រំ៖ វៀតណាមឡើង ៥ កាំ

Chia sẻ

(VOVWORLD) - នេះគឺជាការផ្លាស់ប្តូរជាវិជ្ជមានរបស់ផ្នែកអប់រំវៀតណាម ដែលត្រូវបានអង្គការអន្តរជាតិទទួលស្គាល់និងរៀបចំណាត់ថ្នាក់។

យោងតាមព័ត៌មានពីក្រសួងអប់រំនិងបណ្តុះបណ្តាលបានឲ្យដឹងថា តាមលទ្ធផលនៃចំណាត់ថ្នាក់ប្រទេសល្អបំផុតអំពីការអប់រំ ឆ្នាំ ២០២១ របស់ US News and World Report (USNEWS) វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៥៩ កើនឡើង ៥ កាំ បើធៀបនឹងឆ្នាំ ២០២០។ (ទោះបីជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ក្រោយប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍)។ នេះគឺជាការផ្លាស់ប្តូរជាវិជ្ជមានរបស់ផ្នែកអប់រំវៀតណាម ដែលត្រូវបានអង្គការអន្តរជាតិទទួលស្គាល់និងរៀបចំណាត់ថ្នាក់។

លទ្ធផលចំណាត់ថ្នាក់នៃការអប់រំថ្នាក់ជាតិរបស់ US News and World Report (USNEWS) គឺផ្អែកលើការស្ទង់មតិជាសកលនៃគុណលក្ខណៈចំនួនបីនៃប្រទេសនីមួយៗ៖ មានប្រព័ន្ធអប់រំសាធារណៈដែលមានការអភិវឌ្ឍយ៉ាងល្អ; តើមនុស្សពិចារណាចូលរៀនមហាវិទ្យាល័យនៅទីនោះទេ? តើប្រទេសនេះផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ទេ?

ប្រទេសទាំង១០ដែលជាប់ចំណាត់ថ្នាក់កំពូលក្នុងឆ្នាំនេះគឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ កាណាដា បារាំង ស្វីស ជប៉ុន អូស្ត្រាលី ស៊ុយអែត និងហូឡង់៕

ប្រតិកម្មទៅវិញ