ចេញផ្សាយគោលនយោបាយពិសេសដោយឡែកដើម្បីជួយឧបត្ថម្ភ លើកទឹកចិត្តកម្លាំងចូលរួមបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue បានកោតសរសើរ ហើយថ្លែងអំណរគុណដល់ការលះបង់ដ៏ស្ងប់ស្ងាត់របស់សមូហភាពកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត អ្នកស្ម័គ្រចិត្ត និងនិយោជិកផ្នែកសុខាភិបាលក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។
ចេញផ្សាយគោលនយោបាយពិសេសដោយឡែកដើម្បីជួយឧបត្ថម្ភ លើកទឹកចិត្តកម្លាំងចូលរួមបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 1បណ្ដាតំណាងចូលរួមជំនួប។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមជ្ឈឹមចំនួន២២ ដែលតំណាងឲ្យបុគ្គលិកពេទ្យជិត៣.០០០នាក់ ត្រៀមរៀបចំទៅចូលរួមការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងនានា។

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានកោតសរសើរ ហើយថ្លែងអំណរគុណដល់ការលះបង់ដ៏ស្ងប់ស្ងាត់របស់សមូហភាពកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត អ្នកស្ម័គ្រចិត្ត និងនិយោជិកផ្នែកសុខាភិបាលក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“ក្រសួងសុខាភិបាលបន្តសហការជាមួយក្រសួង ស្ថាប័ននានារបស់មជ្ឈឹមនិងមូលដ្ឋាន បន្តមាជំហរដោយទាន់ពេលវេលាដើម្បីចេញផ្សាយគោលនយោបាយពិសេសដោយឡែក ដើម្បីជួយឧបត្ថម្ភ លើកទឹកចិត្តកម្លាំងសុខាភិបាលនៅខ្សែត្រៀមជួរមុខនិងកម្លាំងចូលរួមបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផ្សេងៗទៀត។ រដ្ឋាភិបាលកំពុងពង្រាងសេចក្ដីសម្រេចចិត្តថ្មីដែលកំណត់ពីដំណោះស្រាយពិសេសដោយឡែកមួយចំនួន។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំពុងពិនិត្យមើល ហើយនឹងឆ្លើយរដ្ឋាភិបាលក្នុងពេលឆាប់ៗដើម្បីរដ្ឋាភិបាលមានការសម្រេចចិត្ត”។

លោកប្រធានរដ្ឋសភាមានបំណងថា កម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យទាំងអស់បន្តពង្រីកសមត្ថភាពជំនាញដើម្បីថែទាំ ព្យាបាលអ្នកជម្ងឺបានយ៉ាងល្អបំផុត ចូលរួមចំណែកគ្រប់គ្រងជម្ងឺរាត ត្បាតនៅតាមខេត្តក្រុងភាគខាងត្បូង ព្រមទាំងជឿជាក់ផងដែរថា បណ្ដាខេត្តក្រុងភាគខាងត្បូងនឹងវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីក្នុងពេលឆាប់ៗ៕

ប្រតិកម្មទៅវិញ