ចែករំលែកការស្រាវជ្រាវអំពីជីវចម្រុះ និងបម្រែបម្រួលអាកាសធាតុ |
នាថ្ងៃទី ៦ ធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានធនធាន និងបរិស្ថាន (មហាវិទ្យាល័យជាតិហាណូយ) បានរៀបចំសិក្ខាសាលាជាតិអំពីជីវចម្រុះ និងបម្រែបម្រួលអាកាសធាតុ។ សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការបកស្រាយ ចែករំលែករាល់ការសិក្សាស្រាវជ្រាវដែលទាក់ទិនដល់ជីវចម្រុះ និងបម្រែបម្រួលអាកាសធាតុ ហើយផ្អែកលើមូលដ្ឋាននោះ បន្តអនុវត្តការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការអនុវត្តបច្ចេកវិទ្យាខ្ពស់ទៅក្នុងជីវភាពជាក់ស្ដែង។
អង្គប្រជុំបានពិភាក្សា និងចែករំលែកអំពីបញ្ហាដាក់បញ្ចូលការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទៅក្នុងគោលនយោបាយអភិវឌ្ឍន៍នៅវៀតណាម ធ្វើយ៉ាងម៉េចដើម្បីធានាឲ្យបានភៅភាពសុខដុមជាមួយធម្មជាតិ ជាមួយជីវចម្រុះក្នុងស្ថានភាពបម្រែបម្រួលអាកាសធាតុ និងវាយតម្លៃផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុចំពោះប្រព័ន្ធអេកូឡូស៊ីសមុទ្រវៀតណាម៕