ចៅក្រមអាស្ប៉ាញចេញបទបញ្ជាចាប់ខ្លួនបណ្ដាសមាជិករដ្ឋអំណាចដែលត្រូវបានរំសាយនៅតំបន់ Catalonia

Chia sẻ
(VOVWORLD) - ចៅក្រមតុលាការកំពូលអាស្ប៉ាញ លោកស្រី Carmen Lamela នាថ្ងៃទី ២ វិច្ឆិកា បានចេញបទបញ្ជាចាប់ខ្លួនសមាជិកចំនួន ៨ នាក់នៃរដ្ឋអំណាចដែលត្រូវបានរំសាយនៅតំបន់ស្វយ័ត Catalonia ក្នុងនោះ មានអភិបាលរង លោក Oriol Junqueras។
ចៅក្រមអាស្ប៉ាញចេញបទបញ្ជាចាប់ខ្លួនបណ្ដាសមាជិករដ្ឋអំណាចដែលត្រូវបានរំសាយនៅតំបន់ Catalonia  - ảnh 1 ចៅក្រមអាស្ប៉ាញចេញបទបញ្ជាចាប់ខ្លួនបណ្ដាសមាជិករដ្ឋអំណាចដែលត្រូវបានរំសាយនៅតំបន់ Catalonia 

(VOVworld) – ចៅក្រមតុលាការកំពូលអាស្ប៉ាញ លោកស្រី Carmen Lamela នាថ្ងៃទី ២ វិច្ឆិកា បានចេញបទបញ្ជាចាប់ខ្លួនសមាជិកចំនួន ៨ នាក់នៃរដ្ឋអំណាចដែលត្រូវ បានរំសាយនៅតំបន់ស្វយ័ត Catalonia ក្នុងនោះ មានអភិបាលរង លោក Oriol Junqueras។ មុខសញ្ញាទាំងនេះត្រូវបានចោទប្រកាន់ពីបទបំបះបំបោរ ញុះញុង់ បំបះបំបោរនិងប្រើប្រាស់មូលនិធិហួសកំរិតដែលទាក់ទិនដល់ការដែលតំបន់ស្វយ័តនេះបានប្រកាសឯករាជ្យដោយឯកតោភាគីនាសប្តាហ៍មុន។ ក្នុងចំណោមមុខសញ្ញា ដែលត្រូវបានចាប់ខ្លួនមានអ្នកនាំពាក្យស្ថាប័នទទួលបន្ទុកសហគ្រាសតំបន់ Catalonia លោក   Santi Vila នៅក្រៅឃុំមានប្រាក់ធានាទទួលខុសត្រូវចំនួន ៥ ម៉ឺនអឺរូ។ តាមចៅក្រម លោកស្រី Carmen Lamela ថា៖ លោក Vila ត្រូវបានឲ្យនៅក្រៅឃុំដោយសារមុននេះលោកបានម្ចាស់ការដាក់ពាក្យលាលែងពីដំណែងមួយ ថ្ងៃមុនពេលរដ្ឋអំណាច Catalonia ប្រកាសឯករាជ្យដោយឯកតោភាគី៕

ប្រតិកម្មទៅវិញ