ចៅក្រមអង់គ្លេសបានបដិសេធការស្នើសុំធ្វើបត្យាប័នស្ថាបនិកវីគីលីកស៍ (Wikileaks) ទៅកាន់សហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែមករា ចៅក្រមអង់គ្លេសម្នាក់ បានបដិសេធសំណើរសុំធ្វើបត្យាប័នស្ថាបនិកវីគីលីកស៍ (Wikileaks)  គឺលោក Julian Assange ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទរំលោភលើច្បាប់ចារកម្មនិងប៉ុនប៉ងលួចចូលប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិក។
ចៅក្រមអង់គ្លេសបានបដិសេធការស្នើសុំធ្វើបត្យាប័នស្ថាបនិកវីគីលីកស៍ (Wikileaks) ទៅកាន់សហរដ្ឋអាមេរិក - ảnh 1ស្ថាបនិកវីគីលីកស៍ (Wikileaks) គឺលោក Julian Assange (រូបថត៖ Reuters)

លោក Assange ជនជាតិអូស្ត្រាលី អាយុ ៤៩ ឆ្នាំ កំពុងត្រូវបានឃុំខ្លួននៅឯពន្ធនាគារ Belmarsh ទីក្រុង ឡុងដ៍ (ចក្រភពអង់គ្លេស) ដើម្បីរង់ចាំការចេញសាលក្រមស្តីពីការស្នើសុំធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេ រិក។

នៅសហរដ្ឋអាមេរិក លោក Assange រងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ១៨ បទដែលទាក់ទងនឹងការលេចធ្លាយឯកសារសំងាត់របស់រដ្ឋាភិ បាលអាមេរិកចំនួន ៥០០,០០០ ច្បាប់ដែលបានបង្ហោះលើគេហទំព័រ Wikileaks។ មេធាវីរបស់លោក Assange បានអះអាងថា ការចោទប្រកាន់លោក Assange គឺជាការកេងចំណេញនយោបាយ ហើយការធ្វើបត្យាប័នលោក Assange ទៅកាន់សហរដ្ឋអាមេរិកទំនងជាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការងាររបស់អ្នកសារព័ត៌មានផង   ដែរ៕

ប្រតិកម្មទៅវិញ