រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេស លោក Liz Truss (រូបថត៖ AFP / VNA) |
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២ ខែមិថុនា រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស លោកស្រី Liz Truss បានប្រាប់ឲ្យដឹងថា ការដែលអង់គ្លេសក្លាយទៅជាសមាជិកនៃ CPTTP គឺជាឱកាសដ៏ធំធេងចំពោះប្រទេសនេះ ដែលជួយផ្លាស់ប្ដូរចំណុចស្នូលនៃសេដ្ឋកិច្ចអង់គ្លេសចេញពីអឺរ៉ុប ដោយឆ្ពោះទៅរកបណ្ដាតំបន់កំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅលើពិភពលោក ក៏ដូចជាជួយទីក្រុងឡុងដ៏ទាក់ទងយ៉ាងស៊ីជម្រៅថែមទៀតជាមួយទីផ្សារអតិថិជនដ៏ធំទូលាយនៅអាស៊ី - ប៉ាស៊ីហ្វិក។
លោកស្រីរដ្ឋមន្រ្តី Liz Truss ក៏បានចាត់ទុកថា អង់គ្លេសអាចទទួលបានផលប្រយោជន៍ទាំងអស់ពីការចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់ដោយមិនចាំបាច់បោះបង់ចោលការគ្រប់គ្រងព្រំដែន រូបិយប័ណ្ណ ឬច្បាប់ទំលាប់របស់ខ្លួនឡើយ៕