រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Robert Ben Lobban Wallace (រូបថត៖ TG&VN) |
ក្នុងបទសុន្ទរកថា ទៅកាន់ក្រុមអ្នកប្រាជ្ញវៀតណាម និងនិស្សិតនៃវិទ្យាស្ថានការបរទេសនោះ លោក Robert Ben Lobban Wallace បានសង្កត់ធ្ងន់ថា តាមរយៈយុទ្ធសាស្រ្ត“ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” ដែលបានប្រកាសនៅខែមីនាឆ្នាំ ២០២១ ចក្រភពអង់គ្លេសបានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសន្តិភាព និងស្ថិរភាពរបស់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសេរីនិង បើកចំហ។ លោករដ្ឋមន្រ្តី Wallace បានអះអាងថាបញ្ហាប្រឈមសន្តិសុខដែនសមុទ្រគឺជាការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ ព្រោះថាបញ្ហានេះមានផលប៉ះពាល់ ទៅលើសន្តិភាព និងស្ថេរភាព ក្នុងតំបន់ និងលក្ខណៈគោរពច្បាប់អន្តរជាតិជាចម្បង។ ក្នុងបរិបទនេះ ចក្រភពអង់គ្លេសមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានតាម“ បែបផែនអាស៊ាន” ដើម្បីជំរុញកិច្ចសន្ទនា សន្តិភាព និងស្ថិរភាពរួម។
ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីដែលកាន់តែកើនឡើងរបស់វៀតណាម មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក្នុងបញ្ហាសកលលោកដូចជាការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះ លោករដ្ឋមន្រ្តី Wallace បានអះអាងថា ប្រទេសទាំងពីរបានចែករំលែកទស្សនៈវិស័យ និងផលប្រយោជន៍យុទ្ធសាស្ត្រ ដូចជាទស្សនៈស្តីពីពាណិជ្ជកម្មសេរី និង សារៈសំខាន់នៃ ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អង់គ្លេសនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសផងដែរ៕