រូបថត៖ Rusia Today |
ជាក់ស្ដែង ក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសបានឲ្យដឹងថា ពន្ធនាំចូលនឹងកំណត់គោលដៅទៅលើផលិតផលដូចជាផ្លាទីន និងប៉ាឡាដ្យូម ដែលមានតម្លៃពាណិជ្ជកម្មប្រហែ១,៤ពាន់លានផោន (ស្មើនឹង ១,៧ ពាន់លានដុល្លារ) និងការហាមឃាត់ការនាំចេញផលិតផលក្នុងវិស័យកម្មន្តសាលនិងឧស្សាហកម្មធុនធ្ងន់ ដែលមានតម្លៃប្រមាណ ២៥០លានផោន(ស្មើនឹង ៣០៨លានដុល្លារ)។
ជាមួយនឹងវិធានការរឹតបន្តឹងថ្មីទាំងនេះ តម្លៃសរុបនៃផលិតផលរុស្ស៊ីដែលរួមបញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់អង់គ្លេស បានកើនឡើងរហូតដល់ជាង ៤ ពាន់លានផោន(ស្មើនឹង៤,៩ពាន់លានដុល្លារអាមេរិក)។ ចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងបេឡារុសផងដែរ ដោយបានចាត់ទុកថា ទីក្រុង Minsk បានគាំទ្រទីក្រុងម៉ូស្គូក្នុងប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន៕