ចក្រភពអង់គ្លេសចង់ចូលរួម CPTPP និងក្លាយជាដៃគូសន្ទនារបស់អាស៊ាន

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ៩ ខែមិថុនា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei Asia Review រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសលោកស្រី Elizabeth Truss បានបញ្ជាក់ថា ប្រទេសនេះចង់ចូលរួមកិច្ចព្រមព្រៀងជឿនលឿននិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ចក្រភពអង់គ្លេសចង់ចូលរួម CPTPP និងក្លាយជាដៃគូសន្ទនារបស់អាស៊ាន - ảnh 1រដ្ឋមន្ត្រីពាណិជ្ជកម្មអន្ដរជាតិអង់គ្លេសលោកស្រី Elizabeth Truss នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតនៅទីក្រុងឡុងដ៍ នាថ្ងៃទី ៩ ខែមិថុនា (រូបថតៈ TTXVN)

លោកស្រីរដ្ឋមន្រ្តី Truss បាននិយាយ ថា ចក្រភពអង់គ្លេសចង់ចូលរួមជាមួយ CPTPP “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” និងបានស្វាគមន៍ការគាំទ្ររបស់ជប៉ុន ចំពោះការដែលចក្រភពអង់គ្លេស ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ ការចូលរួម CPTPP ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់របស់ចក្រភពអង់ គ្លេស នៅពេលធ្វើការជាមួយដៃគូដែលមានគំនិតដូចគ្នានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មិនត្រឹមតែប្រទេស ជប៉ុនប៉ុណ្ណោះទេថែមទាំងប្រទេសកាណាដា ម៉ិកស៊ិក អូស្ត្រាលីនិងនូវែល សេឡង់ទៀតផងដែរ។

យោងតាមលោកស្រីរដ្ឋមន្ត្រីរូបនេះ   CPTPP ដែលបច្ចុប្បន្នស្រូបយក ១៣ ភាគរយនៃសេដ្ឋកិច្ចពិភពលោក ដែលគ្របដណ្តប់លើតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើននិងបណ្តាប្រទេសដែលចក្រភពអង់គ្លេសចាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្ម។ លើសពីនេះទៅទៀត ចក្រភពអង់គ្លេសចង់ក្លាយជាដៃគូសន្ទនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបញ្ជាក់ថាប្រការនេះនឹងបំពេញបន្ថែម សម្រាប់ CPTPP ផងដែរ៕

ប្រតិកម្មទៅវិញ