បង្គោលភ្លើងខ្យល់នៃរោងចក្រថាមពលខ្យល់ Dong Hai I, Tra Vinh (រូបភាព៖ TTXVN) |
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្វាគមន៍ចំពោះសំណើរបស់បណ្តាប្រទេសអភិវឌ្ឍន៍ រួមទាំងចក្រភពអង់គ្លេស ក្នុងការជួយវៀតណាមបង្កើតក្របខ័ណ្ឌច្បាប់ចាំបាច់ បច្ចេកវិទ្យា បទពិសោធន៍និងដើមទុនសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដើម្បីបំពេញការប្តេជ្ញាចិត្តនៅក្នុងសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An ក្នុងជំនួបនៅថ្ងៃទី៥ ខែមេសា ជាមួយលោក Graham Stuart បេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកវៀតណាម កម្ពុជា និងឡាវ។
ធ្វើការពិភាក្សាអំពីបញ្ហាថាមពល លោក Graham Stuart បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័ន "សូន្យ" ត្រឹមឆ្នាំ ២០៥០ នៅ COP26 និងគាំទ្រ វៀតណាមដែលមានផែនការកែសម្រួលបន្ទាន់នូវគោលនយោបាយអំពីការប្រែប្រួលអាកាសធាតុ សមស្របនឹងគោលដៅបំភាយឧស្ម័ន “សូន្យ” នៅឆ្នាំ ២០៥០។
ក៏នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរបានពិភាក្សាអំពីផែនការរៀបចំសម័យប្រជុំលើកទី ១២ នៃគណៈ កម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងចក្រភពអង់គ្លេស (JETCO 12) នាខែឧសភាខាងមុខ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕