ចក្រភពអង់គ្លេស​ ប្រកាសត្រៀមខ្លួន​ជាស្រេច​ជាមួយ​រាល់​លទ្ធផល​នៃការចរចាក្រោយ Brexit

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានបង្ហាញនូវទំនុកចិត្តថាចក្រភពអង់គ្លេសនឹងជំនះពុះពារលើរាល់ការលំបាក។

ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងលទ្ធផលទាំងអស់ នៃការចរចាជាមួយសហភាពអឺរ៉ុប (EU) ស្តីពីទំនាក់ទំនងរវាងភាគីទាំងពីរក្រោយ Brexit។ ថ្លែងនាថ្ងៃទី ៤ ខែកញ្ញាទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានបង្ហាញនូវទំនុកចិត្តថាចក្រភពអង់គ្លេសនឹងជំនះ ពុះពារ លើរាល់ការលំបាក។ មេដឹកនាំអង់គ្លេសរូបនេះបាននាំចេញសេចក្ដីប្រកាសពោលខាងលើក្នុងបរិបទដែលមន្ត្រីនៃភាគីទាំងពីរនឹងឈានចូលជុំចរចាលើកទី ៨ ជាផ្លូវការនាសប្តាហ៍ខាងមុខ។ នាថ្ងៃដដែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel បានសម្តែងការមន្ទិលសង្ស័យអំពីលទ្ធភាព ដែលទីក្រុងឡុងដ៍និងទីក្រុងប្រ៊ុចសែលអាចឈានដល់កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងថ្មីក្រោយពី Brexit ផងដែរ៕

ប្រតិកម្មទៅវិញ