រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin (ខាងស្តាំ) និងសមភាគីអង់គ្លេសលោកស្រី Priti Patel (កណ្តាល) (រូបថត៖ AFP / TTXVN) |
ក្រសួងមហាផ្ទៃអង់គ្លេស និងបារាំងកាលពីថ្ងៃទី ១២ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គភាពប៉ូលីសស៊ើបការណ៍សម្ងាត់ សំដៅទប់ស្កាត់អំពើជួញដូរមនុស្ស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin និងសមភាគីអង់គ្លេសលោកស្រី Priti Patel មានជំនួបនៅទីក្រុង Calais របស់បារាំង - ជាកន្លែងដែលជនអន្តោប្រវេសន៍តែងតែប្រមូលផ្តុំគ្នាដើម្បីរកវិធី រត់គេចខ្លួនទៅកាន់ប្រទេសអង់គ្លេស។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាធ្វើចំណាកស្រុកខុសច្បាប់តាមរយៈច្រកសមុទ្រ Manche ផងដែរ៕