លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly (ស្តាំ) និងលោកអនុប្រធានគណៈកម្មការអឺរ៉ុប Maros Sefcovic នៅឯកិច្ចប្រជុំនៅទីក្រុងឡុងដ៍។ រូបថត៖ Getty/VNA |
នៅសប្តាហ៍ខាងមុខ សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសបានចាប់ផ្ដើមឈានចូលដំណាក់កាលចរចាដ៏តឹងរឹង សំដៅដោះស្រាយការខ្វែងគំនិតគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្មក្រោយ Brexit (ចក្រភពអង់គ្លេសចាកចេញពី EU) មុនពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរបស់អៀរឡង់ខាងជើងនាខែមេសាខាងមុខ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly និងអនុប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Maros Sefcovic ដែលគ្រោងនឹងចាប់ផ្ដើមកិច្ចចរចានាថ្ងៃទី ១៦ មករា ខាងមុខ។
កាលពីដើមសប្តាហ៍នេះ មន្ត្រីពីររូបបានប្រកាសថា EU បានយល់ព្រមប្រើប្រាស់មូលដ្ឋានទិន្នន័យផ្ទាល់របស់ចក្រភពអង់គ្លេស ដើម្បីតាមដានទំនិញ ដែលធ្វើដំណើរពីប្រទេសនេះទៅកាន់អៀរឡង់ខាងជើង។ នេះគឺជាសញ្ញាវឌ្ឍនភាពដើមដំបូងក្នុងការជជែកគ្នាដ៏យូរអង្វែងលើបទបញ្ញត្តិពាណិជ្ជកម្មក្រោយ Brexit ហើយជាជំហានត្រួសត្រាយផ្លូវសម្រាប់ការចរចា លើបញ្ហាស្មុគ្រស្មាញជាច្រើនទៀតដូចជាការត្រួតពិនិត្យទំនិញកសិផល ជំនួយរដ្ឋ និងអាករលើតម្លៃបន្ថែម៕