ចាក់បញ្ចាំងខ្សែភាពយន្តចំនួន២២ក្នុងមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាម

Chia sẻ
(VOVWORLD) - តាមរយៈខ្សែភាពយន្តទាំងនេះ ទស្សនិកជនមានឱកាសដើម្បី ស្វែងយល់យ៉ាងជ្រាលជ្រៅថែមទៀតអំពីមនុស្ស សង្គមវៀតណាម ក៏ដូច ជាប្រទេសអឺរ៉ុបនានា។
ចាក់បញ្ចាំងខ្សែភាពយន្តចំនួន២២ក្នុងមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាម - ảnh 1មហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០តុលាឆ្នាំ២០២០។ 

មហោស្រពខ្សែភាពយន្តអឺរ៉ុប-វៀតណាមឆ្នាំ២០២០នឹងប្រព្រឹត្តទៅក្នុង រយៈពេល១០ថ្ងៃ (ចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី១០ តុលា)។ ខ្សែភាពយន្តឯកសារ ចំនួន២២នៃប្រទេសអឺរ៉ុបចំនួន១០និងប្រទេសវៀត ណាម រួមទាំងខ្សែភាព យន្តជាច្រើនដែលធ្លាប់ទទួលបានពានរង្វាន់ដ៏ថ្លៃថ្លា នឹងត្រូវបានចាក់បញ្ចាំង ដោយឥតគិតថ្លៃជូនទស្សនិកជននៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ នេះបើតាមព័ត៌មាននៅសន្និសីទសារព័ត៌មានស្ដីពីមហោស្រពខ្សែភាពយន្តនេះ ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី២៩ កញ្ញា នៅទីក្រុងហាណូយ។

មហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប-វៀតណាមត្រូវបានស្ទូឌីយោ ភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈឹមវៀតណាមសហការជាមួយសមា គមន៍បណ្ដាវិទ្យាស្ថានវប្បធម៌និងស្ថានទូតអឺរ៉ុប (EUNIC) សហការរៀបចំ ឡើងក្នុងខែមិថុនាជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ក្នុងឆ្នាំ២០២០ ព្រឹត្តិការណ៍នេះត្រូវ បានលើកពេលមកដើមខែតុលា ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាត Covid-19។ តាមរយៈខ្សែភាពយន្តទាំងនេះ ទស្សនិកជនមានឱកាសដើម្បី ស្វែងយល់យ៉ាងជ្រាលជ្រៅថែមទៀតអំពីមនុស្ស សង្គមវៀតណាម ក៏ដូច ជាប្រទេសអឺរ៉ុបនានា។

បណ្ដាខ្សែភាពយន្តនឹងត្រូវបានចាក់បញ្ចាំងនៅស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈឹម លេខ៤៦៥វិថី Hoang Hoa Tham ទីក្រុង ហាណូយ និងនៅសាកលវិទ្យាល័យ Hoa Sen លេខ៨វិថី Nguyen Van Trang ទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ