|
ចេកនាំចេញរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅទីផ្សារជប៉ុន |
(VOV)_ចេកនាំចេញរបស់វៀតណាម ត្រូវបានលក់ជាផ្លូវការនៅប្រព័ន្ធផ្សារ
ទំនើប Don Kihote របស់ជប៉ុន ចាប់ពីថ្ងៃទី៣០មេសា គូសសញ្ញាអំពីការវត្តមានរបស់ចេកវៀតណាមនៅជប៉ុន។ ដំណាងសភាពាណិជ្ជកម្ម នៃស្ថានទូតវៀតណាម
ប្រចាំនៅជប៉ុន លោក Nguyen Trung Dung បានអោយដឹងថា៖ដោយមានបរិមាណចំនួន១៥តោន ដែលបានក្រុមហ៊ុន Huy Long An នាំចេញទៅទីផ្សារជប៉ុន Don
Kihote បានដាក់លក់ចេករបស់វៀតណាមនៅប្រព័ន្ធផ្សារទំនើបនៅទីក្រុងតូក្យូរ
និងតំបន់នានា ជំវិញទីក្រុងតូក្យូ។ ទីផ្សារជប៉ុន មានតម្រូវការខ្ពស់ចំពោះមុខទំនិញ
ចេកនាំចូល ដោយមានបរិមាណប្រើប្រាស់ចំនួនមួយលានតោន/ឆ្នាំ៕