|
ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន |
(VOV)_នាថ្ងៃទី២១មេសា ក្រុមការងារនៃគណៈកម្មាធិការរណសិរ្សមាតុភូមិ
វៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការ លោក Nguyen Van Pha បាន
អនុវត្តការងារឃ្លាំមើល ស្ថានភាពអនុវត្តការងារបោះឆ្នោតសមាជិកសភា នីតិកាល
ទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅ
ខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម)។ នៅទីនេះ លោក Nguyen Van Pha បាន
ស្នើអោយខេត្ត Tra Vinh ត្រូវប្រមូលផ្តុំអនុវត្តការងារត្រួតពិនិត្យ ឃ្លាំមើលលើគ្រប់
ជ្រុងជ្រោយនៃការងារបោះឆ្នោត។ ទន្ទឹមនឹងនោះ ត្រូវបង្កលក្ខណះល្អបំផុតចំពោះ
បេក្ខជនជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដើម្បីចលនាការបោះឆ្នោតប្រព្រឹត្តទៅ
តាមច្បាប់។
នាថ្ងៃនេះដែរ ក្រុមការងារឃ្លាំមើល និងត្រួតពិនិត្យនៃគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ដឹកនាំដោយលោក Phan Xuan Dung សមាជិក
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទៅត្រួតពិនិត្យការងាររៀបចំបោះឆ្នោត
សមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត Vinh Long (ភាគខាងត្បូងវៀតណាម)
ផងដែរ៕