យោងតាមអត្ថបទខាងលើថា នៅដើមខែមិថុនាកន្លងមក ថ្នាក់ដឹកនាំវៀតណាមបានអនុម័តលើផែនការអនុវត្តកិច្ចព្រមព្រៀងស្តីពីវិធានការណ៍ប្រទេសមានកំពង់ផែរ ដើម្បីបង្ការទប់ស្កាត់និងលុបបំបាត់ការនេសាទខុសច្បាប់និងមិនរាយការណ៍និងមិនអនុលោមតាមអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) រហូតដល់ឆ្នាំ ២០២៥។ យ៉ាងណាមិញ វៀតណាមបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹង IUU ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតមជ្ឈឹម រួមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិទៀតផង។ អត្ថបទនេះក៏បានលើកឡើងអំពីផែនការថ្មីចំនួន ២ នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ IUU របស់វៀតណាម នោះគឺផែនការសកម្មភាពជាតិ ស្តីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិកមហាសមុទ្រ នៅឆ្នាំ ២០៣០ និងផែនការរយៈពេល ៥ ឆ្នាំ ដោយមានគោលដៅគ្រប់គ្រងនិងទប់ស្កាត់សកម្មភាពនេសាទ IUU យ៉ាងមានប្រសិទ្ធិភាព។
យោងទៅតាមអ្នកនិពន្ធ កាយវិការទាំងនេះកើតឡើងក្នុងបរិបទ ដែលវៀតណាមមានតួនាទីលេចធ្លោក្នុង ២០២០ ក្នុងនាមជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម ជាមួយ EC ដែលត្រូវបានធ្វើឱ្យប្រសើរឡើង នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) ត្រូវបានចុះហត្ថលេខា៕