គេហទំព័រ“ The Diplomat” បានផ្សាយថាប្រទេសវៀតណាមនឹងគូសសញ្ញាក្នុងវឌ្ឍនភាពនៃតួនាទីរបស់ខ្លួននៅឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - ប្រទេសវៀតណាមមានតួនាទីកាន់តែសកម្មនៅក្នុងអាស៊ាន នឹងត្រូវដោះស្រាយរាល់បញ្ហាក្នុងតំបន់ ហើយនេះគឺជាបញ្ហាប្រឈមធំៗសម្រាប់ប្រទេសវៀតណាមនៅពេលដែលប្រទេសនេះចូលកាន់តំណែងជាប្រធានអាស៊ានបន្តវេនជាផ្លូវការក្នុងឆ្នាំ ២០២០។
គេហទំព័រ“ The Diplomat”  បានផ្សាយថាប្រទេសវៀតណាមនឹងគូសសញ្ញាក្នុងវឌ្ឍនភាពនៃតួនាទីរបស់ខ្លួននៅឆ្នាំ ២០២០ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីថ្ងៃ លោក Prayuth Chan-o-cha (រូបថត៖ TTXVN)

នេះគឺជាការអត្ថាធិប្បាយរបស់អត្ថបទដែលត្រូវបានផ្សាយនៅលើគេហទំព័រ“ The Diplomat” កាលពីថ្ងៃទី ៨ ខែវិច្ឆិកាកន្លងមក ដោយមានចំណងជើងថា“ តើវៀតណាមនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ យ៉ាងដូចម្តេចដែរ?”  អ្នកនិពន្ធនៃអត្ថបទនេះបានឲ្យដឹងថា ការដែលវៀតណាមធ្វើជាប្រធានអាស៊ានបន្តវេននៅឆ្នាំក្រោយប្រទេសវៀតណាមនឹងគូសសញ្ញានូវការបោះជំហានមួយក្នុងងតួនាទីរបស់ខ្លួន។ អត្ថបទនេះក៏បានជឿជាក់ថា វៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ នឹងបន្តប្រកានខ្ជាប់តាមខ្លឹមសារទាំងនេះ ជាពិសេសនៅឆ្នាំ ២០២០ ដោយកត់សំគាល់រយៈពេល ២៥ ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម ក៏ដូចជាគូសសញ្ញាពាក់កណ្តាលផ្លូវនៃចក្ខុវិស័យសហគមន៍អាស៊ានរហូតដល់ឆ្នាំ ២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ