យោងតាម asianinsiders.com សេដ្ឋកិច្ចវៀតណាមកំពុងត្រូវបានជំរុញដោយការកែលម្អហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្លាំងឡើង។ រូបថត៖ Hong Dat/TTXVN |
គេហទំព័រ asianinsiders.com (ហុងកុង ចិន) ទើបតែបានចុះផ្សាយអត្ថបទវិភាគស្ដីពីកម្លាំងចលករជំរុញយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម ហើយចាត់ទុកថាខឿនសេដ្ឋកិច្ចវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាជាមួយនឹងកំណើនយ៉ាងរឹងមាំ។ យោងតាមអត្ថបទនេះបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមត្រូវបានកំណត់ទិសដៅដោយផ្ដោតសំខាន់លើផែនការរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់ ដោយបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច គោលដៅកំណើន និងការអនុវត្តកំណែទម្រង់។ ជាមួយនឹងអត្រាកំណើន GDP ខ្ពស់ ប្រភពទុន FDI កើនឡើងយ៉ាងខ្លាំងក្លា និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អ វៀតណាមនៅតែជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចកំពុងមានកំណើននៅទូទាំងពិភពលោក។ ជាមួយនឹងការងើបឡើងវិញនៃទីផ្សារកាងារ និងវណ្ណៈកណ្តាលកើនឡើង ការប្រើប្រាស់ក្នុងស្រុកបានកត់ត្រាកំណើនយ៉ាងខ្លាំងក្លា។ អត្ថបទនេះបានអះអាងថា ឥទ្ធិពលទ្វេដងនៃកំណើនផ្អែកលើការនាំចេញ និងទីផ្សារក្នុងស្រុកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបានជួយខឿនសេដ្ឋកិច្ចវៀតណាមរីកចម្រើនប្រកបដោយចីរភាព និងសកម្មផងដែរ៕