គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺធានានិងជម្រុញសិទ្ធិមនុស្សសមស្របនឹងសន្ធិសញ្ញាអន្តរជាតិ

Chia sẻ
(VOVWORLD) -នាថ្ងៃទី៤ខែឧសភា ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម អំពីរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧ របស់ក្រសួងការបរទេសអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

“របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧របស់ក្រសួងការបរទេសអាមេរិកនោះ ទោះបីជាបានទទួលស្គាល់នូវសមិទ្ធិការពារសិទ្ធិមនុស្សរបស់វៀតណាមក៏ដោយ ប៉ុន្តែ នៅតែនាំចេញការវាយតម្លៃខ្វះសត្យនុម័តនិងពុំឆ្លុះបញ្ជាំងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាមឡើយ។

គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺធានានិងជម្រុញសិទ្ធិមនុស្ស សមស្របនឹងសន្ធិសញ្ញាអន្តរជាតិស្តិពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក។ ក៏ដូចជាប្រទេសដទៃ វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើការពិភាក្សាជាមួយអាមេរិក ក្នុងក្របខ័ណ្ឌដែលមានស្រាប់ អំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ឈរលើស្មារតីគោរពគ្នាទៅវិញទៅមក”៕

ប្រតិកម្មទៅវិញ