គោលនយោបាយបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅរបស់ចិនគឺជាជម្រើសដ៏ត្រឹមត្រូវ

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល  ៣ ឆ្នាំកន្លងទៅចិនបានអនុវត្តន៍ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើជំងឺរាតត្បាតថ្មី នេះគឺជាជម្រើសដ៏ត្រឹមត្រូវ ជួយកាត់បន្ថយអត្រាស្លាប់ និងអ្នកជំងឺដ៏ធ្ងន់ធ្ងរ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ព្រមទាំងមានពេលវេលាដើម្បីបង្កើនប្រសិទ្ធភាពបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត
គោលនយោបាយបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅរបស់ចិនគឺជាជម្រើសដ៏ត្រឹមត្រូវ - ảnh 1ប្រជាជននៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ រូបថត៖ cnsphoto

អគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ការដែលចិនបានអនុវត្តន៍យ៉ាងតឹងរឹងរាល់បទប្បញ្ញត្តិចំពោះជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅគឺជាជម្រើសដ៏ត្រឹមត្រូវរបស់ប្រទេសនេះ។

យោងតាមព្រឹត្តិបត្តិព័ត៌មានរបស់ទូរទស្សន៍មជ្ឈិមចិនបានឲ្យដឹងថា លោក Xi Jinping បានឲ្យដឹងថា ក្នុងរយៈពេល  ៣ ឆ្នាំកន្លងទៅចិនបានអនុវត្តន៍ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើជំងឺរាតត្បាតថ្មី នេះគឺជាជម្រើសដ៏ត្រឹមត្រូវ ជួយកាត់បន្ថយអត្រាស្លាប់ និងអ្នកជំងឺដ៏ធ្ងន់ធ្ងរ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ព្រមទាំងមានពេលវេលាដើម្បីបង្កើនប្រសិទ្ធភាពបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត អនុវត្តន៍ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ដោយទម្លាក់ចំណាត់ថ្នាក់ពីថ្នាក់ A ទៅថ្នាក់ B (បន្ធូស្រាលវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត)។

លោកប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ការងារបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ចិនបានឈានចូលដំណាក់កាលថ្មី ជាមួយនឹងការលំបាកជាច្រើន ប៉ុន្តែនឹងទទួលបានជោគជ័យជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ