គោលដៅទេសចរណ៍ទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករក្នុងឱកាសឈប់សម្រាកថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា

Chia sẻ
(VOVWORLD) - ក្នុងឱកាសឈប់សម្រាកថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា បរិមាណ ភ្ញៀវទេសចរមកដល់ទីក្រុងដាឡាត ខេត្ត Lam Dong បានកើនឡើងយ៉ាងខ្លាំង។ 
គោលដៅទេសចរណ៍ទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករក្នុងឱកាសឈប់សម្រាកថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា - ảnh 1បរិមាណភ្ញៀវទេសចរមកដល់ទីក្រុងដាឡាតកើនឡើងយ៉ាងខ្លាំង (រូបថត៖ VOV) 

នៅតាមគោលដៅទេសចរណ៍ល្បីល្បាញនៃទីក្រុងនេះដូចជាចម្ការផ្កាទីក្រុង ជ្រលងភ្នំស្នេហា ល្បាក់ទឹក Datanla និងល្បាក់ទឹក Prenn សុទ្ធតែប្រមូលផ្ដុំភ្ញៀវ ទេសចរយ៉ាងច្រើនកុះករណាស់។ លោកស្រី Nguyen My Chi ភ្ញៀវម្នាក់មកពី ខេត្ត Ha Nam មានចំណាប់អារម្មណ៍ថា៖

             “នាសព្វថ្ងៃទីក្រុងដាឡាតមានការរីកចម្រើនយ៉ាងសកម្ម ហើយទេសភាព ធម្មជាតិក៏កាន់តែស្អាតបើធៀបមុននេះផងដែរ។ បណ្ដាមូលដ្ឋានទេសចរក៏បម្រើ ភ្ញៀវប្រកបដោយភាពរួសរាយរាក់ទាក់ អញ្ចឹងធ្វើអោយខ្ញុំពេញចិត្តនិងមានផាសុខភាព មែនទែន”។

        ក្នុងឱកាសនេះ ក្រៅពីការទៅទស្សនាលែងកំសាន្តនៅតំបន់ទេសចរណ៍ នានា មានភ្ញៀវទេសចរជាច្រើនក៏បានទៅកាន់អាស័យដ្ឋានបដិវត្តន៍ដើម្បីរំលឹក គុណូបការៈរបស់បណ្ដាវីរជនដែលបានពលីជីវិតដើម្បីឯកភាពនិងសេរីភាពរបស់ប្រជាជាតិ។ នៅកេរដំណែលវិមានឯករាជ្យ (ខ័ណ្ឌទី១ ទីក្រុង ហូជីមិញ) មាន ប្រជាជនទីក្រុងក៏ដូចជាភ្ញៀវពីគ្រប់ទិសទីបានមកទស្សនាយ៉ាងច្រើនកុះករ។ លោកស្រី Pham Thi Vui ភ្ញៀវម្នាក់មកពីរដ្ឋធានីហាណូយ បានអោយដឹងថា៖

        “ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ខ្ញុំបានរស់នៅប្រទេសមួយដែលមានសេរីភាព និងឯកភាព។ នោះគឺជាសុភមង្គលដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ នា សព្វថ្ងៃ ប្រទេសជាតិកាន់តែរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំពិតជាសុភមង្គល ដោយបានរស់នៅប្រទេសវៀតណាម”។

        ក្នុងឱកាសនេះដែរនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Liem ស្រុក Nam Dan ខេត្ត Nghe An ភាគកណ្ដាលវៀតណាម បានទទួលភ្ញៀវ ទេសចរទាំងជាតិនិងអន្តរជាតិប្រមាណ៣ហ្មឺននាក់មកទស្សនាស្រុកកំណើត របស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ