|
គ្រិសហតសាសនិកវៀតណាមគាំទ្រជាប្រាក់ចំនួន៣ពាន់លានដុងយុទ្ធជននិងប្រជាជននៅប្រជុំកោះ Truong Sa
|
(VOV)_នាថ្ងៃទី៦ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដំណាង
ក្រុមប្រឹក្សារអែវ៉ែកវៀតណាម បានប្រគល់ជូនទឹកប្រាក់ចំនួន៣ពាន់លានដុងចំពោះ បញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម ដើម្បីជួយគាំទ្រយុទ្ធជននិងប្រជាជនស្រុក
កោះ Truong Sa ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ អេ
វ៉ែក Nguyen Van Kham អគ្គលេខាធិការរងក្រុមប្រឹក្សារអែវ៉ែកវៀតណាម បានចែក រំលែកថា ប្រជាជនវៀតណាមជានិច្ចកាលមានគោលបំណងបានរស់នៅក្នុងសន្តិ
ភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែប្រជាជនវៀតណាមកិ៏ត្រៀមខ្លួន
ជាស្រេច ប្រយុទ្ធដើម្បី ការពារអធិបតេយ្យភាពប្រទេសជាតិផងដែរ។ នោះគឺជាការ
ទទួល ខុសត្រូវរបស់ជនគ្រប់រូប ដែលក្នុងនោះមានគ្រឹសហតសាសនិកផងដែរ៕