គ្រោះរញ្ជួយដីនៅជប៉ុន៖ ក្រុមហ៊ុននៅខេត្ត Ishikawa បន្ត​សកម្មភាព​ផលិតកម្ម​ឡើងវិញ ហើយចំនួនអ្នកស្លាប់បានកើនឡើង

Chia sẻ
(VOVWORLD) -  ក្នុងចំណោមរោងចក្រទាំងនោះ មានរោងចក្រផលិតគ្រឿងម៉ាស៊ីន ឧបករណ៍ Semiconductor និងផលិតផលវាយនភណ្ឌ។
គ្រោះរញ្ជួយដីនៅជប៉ុន៖ ក្រុមហ៊ុននៅខេត្ត Ishikawa បន្ត​សកម្មភាព​ផលិតកម្ម​ឡើងវិញ ហើយចំនួនអ្នកស្លាប់បានកើនឡើង - ảnh 1ប៉ូលិសនិងអ្នកពន្លត់អគ្គិភ័យតាមរកអ្នកបាត់ខ្លួនបន្ទាប់ពីមានការរញ្ជួយដីនៅខេត្ត Ishikawa ប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ រូបថត៖ Kyodo/TTXVN

នាថ្ងៃទី ៥ ខែមករា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ken Saito បានឲ្យដឹងថា រយៈពេល ៤ ថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៦ រិចទ័រនៅខេត្ត Ishikawa ក្រុមហ៊ុនចំនួន ៨០% ក្នុងចំណោមក្រុមហ៊ុនទាំង ២០០ ដែលមាន រោងចក្រនៅតំបន់រងគ្រោះដោយរញ្ជួយដីបាន ឬនឹងបន្តសកម្មភាពផលិតកម្មឡើងវិញ។ ក្នុងចំណោមរោងចក្រទាំងនោះ មានរោងចក្រផលិតគ្រឿងម៉ាស៊ីន ឧបករណ៍ Semiconductor និងផលិតផលវាយនភណ្ឌ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុនមិនអាចផ្តល់ពេលវេលាជាក់លាក់សម្រាប់ការស្តារការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ដែលរងផលប៉ះពាល់ឡើយ។ បច្ចុប្បន្ននេះ ផ្ទះជិត ២៤ ០០០ ខ្នងនៅខេត្ត Ishikawa ដែលជាកន្លែងរងការខូចខាតខ្លាំងបំផុតបន្ទាប់ពីគ្រោះរញ្ជួយដី នៅតែផ្ដាច់អគ្គិសនី។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងស្តារសកម្មភាពផលិតកម្មឡើងវិញ ស្ថាប័នមានសមត្ថកិច្ចរបស់ជប៉ុនបានជំរុញខ្លាំងការងារស្វែងរក និងជួយសង្គ្រោះ ដោយមានការដាក់ពង្រាយកងកម្លាំងប៉ូលីសបន្ថែម និងសមាជិកកងកម្លាំងឆ្មាំការពារ ដើម្បីជួយជំនះពុះពាលើផលវិបាកនៅខេត្ត Ishikawa ៕

ប្រតិកម្មទៅវិញ