គ្រោះរញ្ជួយដីដ៏ខ្លាំងនៅហៃទីបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ជាង៣០០នាក់

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry បានប្រកាសអាសន្នបន្ទាប់ពីគ្រោះរញ្ជួយដីខាងលើ។
គ្រោះរញ្ជួយដីដ៏ខ្លាំងនៅហៃទីបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ជាង៣០០នាក់ - ảnh 1រូបភាពនៅលើបណ្ដាញសង្គមអំពីគ្រោះរញ្ជួយដីនៅហៃទី។ (រូបថត៖ Reuters)

សមត្ថកិច្ចហៃទីកាលពីថ្ងៃទី១៥ ខែសីហា ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន៣០៤នាក់បានស្លាប់និងរាប់រយនាក់ទៀតរងរបួសឬបាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីមួយដោយកម្លាំង ៧,២ រ៉ិចទ័រ ដែលកើតឡើងនៅថ្ងៃទី១៤ ខែសីហា។ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយនេះបានបង្កឡើងកម្លាំងញររញ្ជួយទៅលើតំបន់ ភាគនិរតីទាំងស្រុងរបស់ហៃទី។ នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry បានប្រកាសអាសន្នបន្ទាប់ពីគ្រោះរញ្ជួយដីខាងលើ។

ស្ថានទូតវៀតណាមប្រចាំគុយបានិងហៃទីឲ្យដឹងថា គ្មានជនវៀតណាមណាមួយត្រូវស្លាប់ឬរងរបួសដោយគ្រោះរញ្ជួយដីនោះទេ។ នាបច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅហៃទីមានប្រមាណ៦០នាក់ ភាគច្រើនធ្វើការនៅក្រុមហ៊ុនទូរគមនាគមន៍សាជីវកម្ម Natcom។

ក្នុងពេលជាមួយគ្នានោះ ប្រទេសជាច្រើននៅតំបន់អាមេរិកឡាទីននិងការ៉ាបៀនបានប្រកាស ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភហៃទី ដែលជាប្រទេសក្រីក្របំផុតនៅទ្វីបអាហ្វ្រិកដើម្បីជំនះពុះពារលើគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនេះ។ ប្រធានាធិបតីសាធារណៈរដ្ឋដូមីនីកា លោក Luis Abinader បញ្ជាក់ ថា នឹងជួយឧបត្ថម្ភដោយអស់ពីសមត្ថភាពរបស់ខ្លួន។ សហគមន៍ប្រទេសការ៉ាបៀន (Caricom) ក៏បានចេញសេចក្ដីប្រកាសរួមស្ដីពីការត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភហៃទីផងដែរ។

ប្រហាក់ប្រហែលគ្នាដែរ រដ្ឋាភិបាលគុយបា វេណេហ្ស៊ុយអេឡា នីការ៉ាហ្គា ឈីលី ប៉េរូ អាហ្សង់ទីន អេក្វាឌ័រ ក៏បានសម្ដែងនូវការរំលែកទុក្ខ ក៏ដូចជាត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រជាជនហៃទី៕

ប្រតិកម្មទៅវិញ