យ៉ាងហោចណាស់មនុស្ស ១២៨ នាក់បានស្លាប់ និងជាង ១៤០ នាក់ផ្សេងទៀតរងរបួសក្នុងការរញ្ជួយដីកម្រិត ៦.៤ រិចទ័រ ដែលបានអង្រួនភាគខាងលិចប្រទេសនេប៉ាល់ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា (រូបថត៖ Times of Israel) |
អ្នកនាំពាក្យប៉ូលិសខេត្ត Karnali លោក Gopal Chandra Bhattarai បានឲ្យដឹងថា កងកម្លាំងសន្តិសុខនេប៉ាល់ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់សកម្មភាពរុករក និងជួយសង្គ្រោះ។ បច្ចុប្បន្ន កម្លាំងជួយសង្គ្រោះ កំពុងប្រណាំជាមួយពេលវេលាដើម្បីស្វែងរកមនុស្សដែលជាប់គាំងនៅក្នុងគំនរបាក់បែក។
នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Pushpa Kamal Dahal បានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិក្នុងគ្រោះរញ្ជួយដីនេះ។ លោកក៏បានបញ្ជាឲ្យភ្នាក់ងារសន្តិសុខដាក់ពង្រាយប្រតិបត្តិការគាំទ្រនិងជួយសង្គ្រោះជាបន្ទាន់៕