គ្រូបង្វឹក Park Hang-seo និងគណៈគ្រូបង្វឹកក្រុម U២៣ វៀតណាម បានដឹកនាំកីឡាករពីក្រៅទីលាន (រូបថត៖ Minh Quyet/TTXVN) |
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតបានបញ្ចប់ លោក Park Hang Seo គ្រូបង្វឹកក្រុម U២៣ វៀតណាម បានវាយតម្លៃថា៖ តាមស្ថានភាពជាក់ស្តែងក្នុងការប្រកួតនេះ ក្រោយរយៈពេល ៦០ នាទី លោកមានអារម្មណ៍ថា ដៃគូប្រជែងធ្លាក់ចុះកម្លាំង។ សម្រាប់ក្រុម U២៣ វៀតណាម កីឡាករលេងបានល្អតាំងពីតង់ទី១។
ការប្រកួតដំបូងរបស់ U២៣ វៀតណាម គឺពិបាក ប៉ុន្តែកីឡាករបានព្យាយាមអស់ពីសមត្ថភាព។ លោកបានថ្លែងអំណរគុណដល់អ្នកគាំទ្រជាច្រើនដែលបានមកដល់ទីលានក្នុងថ្ងៃនេះដើម្បីលើកទឹកចិត្តដល់កីឡាករ។ នៅពេលខាងមុខនេះ ក្រុមនៅសល់៣ប្រកួតទៀតក្នុងវគ្គចែកពូល។ លោកជឿជាក់ថា កូនក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អ៕