ចំពោះមុខ រាល់ការព្រួយបារម្ភដែលត្រូវប្រកួតលើទីលានសិប្បនិមិត្ត បន្ទាប់ពីវគ្គហាត់សម នាថ្ងៃ ទី៤កញ្ញា គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់វៀតណាម លោក Mai Duc Chung បានអះអាងថា៖
“បន្ទាប់ពីបានប្រមូលផ្តុំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់វ័យក្មេងវៀត ណាម យើងខ្ញុំបានហាត់សមលើវាលសិប្បនិមិត្ត។ អាចនិយាយបានថា កីឡា ដ្ឋានវាលស្មៅសិប្បនិមិត្តនេះគឺគេធ្វើល្អផងទន់ផង។ ខ្ញុំគិត ថា គ្មានអ្វីគួរឲ្យបារម្ភ ចំពោះវាលស្មៅសិប្បនិមិត្តនេះឡើយ យើងទាំងអស់គ្នាបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួត”៕