គ្រប់គ្រងលើការចេញចូលវៀតណាមសម្រាប់អ្នកដំណើរដោយយានយន្តយោធានិងសន្តិសុខដែលចេញចូលទឹកដីវៀតណាម

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាម ទើបតែចេញក្រឹត្យមួយស្តីពីការគ្រប់គ្រងលើការចេញចូលវៀតណាមចំពោះអ្នកដំណើរតាមយានយន្តយោធានិងសន្តិសុខ ដែលចេញចូល ប្រទេសវៀតណាម ដើម្បីបំពេញភារកិច្ចខាងការពារជាតិនិងសន្តិសុខ។
គ្រប់គ្រងលើការចេញចូលវៀតណាមសម្រាប់អ្នកដំណើរដោយយានយន្តយោធានិងសន្តិសុខដែលចេញចូលទឹកដីវៀតណាម - ảnh 1 អ្នកដំណើរកំពុងបំពេញបែបបទនៃការចេញចូលប្រទេសវៀតណាម (រូបថត៖ TTXVN)

តាមនោះ យោងតាមគោលការណ៍ ការគ្រប់គ្រងការចេញចូលប្រទេសវៀតណាមត្រូវតែគោរពយ៉ាងតឹងរឹងស្របតាមច្បាប់ស្តីពីការចេញ-ចូលដោយធានានូវការសម្ងាត់ ឆាប់រហ័ស ទាន់ពេលវេលានិងត្រឹមត្រូវ។ យានយន្តដឹកជញ្ជូនកម្មាភិ    បាល និងយុទ្ធជនដែលចេញចូលទឹកដីវៀតណាម ដើម្បីបំពេញភារកិច្ចការពារ ប្រទេស និងសន្តិសុខ ត្រូវតែអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាមស្តីពីការចេញចូលប្រទេសតាមជើងអាកាស ជើងទឹក ជើងគោក ផ្លូវដែក ក៏ដូចជា សន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ដែលសាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសហត្ថលេខីផងដែរ។

ទាក់ទងនឹងការគ្រប់គ្រងការចេញចូលចំពោះអ្នកដំណើរដែលធ្វើដំណើរលើយានយន្តយោធានិងសន្តិសុខ ដែលចេញចូលទឹកដីវៀតណាម ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធ និងធ្វើហាត់សម ក្នុងរយៈពេលយ៉ាងហោចណាស់ ៤៨ ម៉ោងមុនពេលចេញពីប្រទេសវៀតណាម នោះស្ថាប័នមានសមត្ថកិច្ចត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីផែនការ ពេលវេលា ទីតាំង ផ្លាកលេខយានយន្ត និង ឯកសារចេញចូលរបស់អ្នកដំណើរដែលធ្វើដំណើរលើយានយន្តនោះដែលចេញចូលប្រទេសវៀតណាម ដើម្បីបំពេញភារកិច្ចខាងការពារជាតិនិងសន្តិសុខ ជូនទៅកាន់ស្ថាប័នថ្នាកលើរបស់អង្គភាពគ្រប់គ្រងអន្តោប្រវេសន៍ (ចំណុះមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃនាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍ វៀតណាម) ដើម្បីបញ្ជាដឹកនាំអង្គភាពគ្រប់គ្រងអន្តោប្រវេសន៍ឱ្យអនុវត្តផងដែរ។ ក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ ៕

ប្រតិកម្មទៅវិញ